គន្លឹះប្រើប្រាស់ XLOOKUP ជំនួស VLOOKUP ដើម្បីទាញទិន្នន័យលក់រហ័ស


សួស្តីអ្នកទាំងអស់គ្នា! សម្រាប់អ្នកដែលធ្វើការផ្នែកលក់ ឬគ្រប់គ្រងទិន្នន័យប្រាកដជាធ្លាប់ស្គាល់ VLOOKUP ហើយ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមណែនាំរូបមន្តថ្មីមួយដែលខ្លាំងជាង និងងាយស្រួលជាង គឺ XLOOKUP។

ហេតុអ្វីគួរប្រើ XLOOKUP?

  • មិនខ្វល់ពីលំដាប់ជួរឈរ (Column): ផ្ទុយពី VLOOKUP ដែលតម្រូវឱ្យទិន្នន័យគោលនៅខាងឆ្វេងជានិច្ច XLOOKUP អាចទាញទិន្នន័យពីឆ្វេងទៅស្តាំ ឬស្តាំមកឆ្វេងបានយ៉ាងសេរី។

  • មិនចាំបាច់រាប់លេខ Column: អ្នកគ្រាន់តែ Highlight ជួរដែលចង់រក និងជួរដែលចង់បង្ហាញ ជាការស្រេច។

  • មានមុខងារ Error Handling ស្រាប់: មិនបាច់ប្រើ IFERROR ពីមុខទៀតទេ អ្នកអាចដាក់ពាក្យថា "រកមិនឃើញ" នៅក្នុងរូបមន្តផ្ទាល់តែម្តង។

ទម្រង់រូបមន្ត: =XLOOKUP(តម្លៃដែលចង់រក, ជួរទិន្នន័យគោល, ជួរទិន្នន័យដែលចង់បង្ហាញ, "រកមិនឃើញ")

សាកល្បងអនុវត្តទាំងអស់គ្នា ហើយបើមានចម្ងល់អាចបញ្ចេញមតិនៅខាងក្រោមបាន!

វ៉ា ឆៃងីម

សួស្តី ខ្ញុំគឺ វ៉ា ឆៃងីម (Va Chhaingim) ជាអ្នកជំនាញគ្រប់គ្រងការលក់ និងចែកចាយ (Sales & Distribution) ដែលមានបទពិសោធន៍ជាង ១១ ឆ្នាំក្នុងវិស័យ FMCG និងទូរគមនាគមន៍ ជាមួយនឹងក្រុមហ៊ុនឈានមុខគេនៅកម្ពុជា។ ខ្ញុំបង្កើតប្លុកនេះឡើងនៅឆ្នាំ ២០១០ ដើម្បីចែករំលែកចំណេះដឹង គន្លឹះគ្រប់គ្រងក្រុមការងារ យុទ្ធសាស្ត្រលក់ សម្រាប់អាជីវកម្ម

Post a Comment

ការអោយមតិរបស់អ្នក

Previous Post Next Post