15 December 2018

ការលើកទឹកចិត្ត និងតម្រូវការរបស់មនុស្ស





លោក Abraham Maslow បានបែងចែកតម្រូវការរបស់មនុស្សជា ៥ ប្រភេទតាមឋានានុ ក្រម ។ លោកមានទស្សនៈថា ដើម្បីលើកទឹកចិត្តមនុស្សម្នាក់គេត្រូវដឹងពីកម្រិត នៃតម្រូវការរបស់ មនុស្សម្នាក់នោះ ថាតើគេមានតម្រូវការឋិតនៅ កម្រិតណានៃឋានានុក្រម.......
  • តម្រូវការរាងកាយ(Physiological Needs):ជាតម្រូវការមានពីធម្មជាតិ ឬតម្រូវការរស់រានមានជីវិត មានដូចជាអាហារ ទឹក ជំរក និងផ្លូវភេទជាដើម ។ 
  • តម្រូវការសុវត្ថិភាព(Safety Needs): ជាតម្រូវការការពារពីការឈឺចាប់ ទាំងផ្លូវកាយទាំងផ្លូវចិត្ត មានដូចជា ការធានាសុខភាព សុវត្ថភាព ការងារ អត្ថប្រយោជន៍ផ្នែកសុខភាព ។
  • តម្រូវការសង្គម(Social Needs): ជាតម្រូវការឲ្យមានការទទួលស្គាល់ពីសង្គម និងអាចរស់នៅចុះក្នុង សង្គម ដូចជា ការមានមិត្តភ័ក្រ ភាពជាម្ចាស់កម្មសិទ្ធិ សមាជិកក្រុម ឬសង្គមមួយ ។
  • តម្រូវការគោរពខ្លួនឯង(Self-Esteem Needs): ជាតម្រូវការនៃការទទួលស្គាល់ថាខ្លួនមានតម្លៃ ។ តម្រូវការនេះមាន តម្រូវការគោរពខាងក្នុង (Internal Esteem) ដូចជាតម្រូវការស្វ័យភាព ជំនឿលើខ្លួនឯង និង តម្រូវការគោរពខាងក្រៅ (External Esteem) មានឋានៈការទទួលស្គាល់ និងចំណាប់អារម្មណ៍ពីអ្នកដ៏ទៃ ។
  • តម្រូវការការចង់ក្លាយខ្លួនជាមនុស្សម្នាក់ពិតដែលមានសមត្ថភាពខ្លាំង(Self-Actualization Needs)ដោយសារតែមនុស្សមានមហិច្ឆិតាដ៏គ្មានព្រំដែនបែបនេះ ហើយអង្គភាពអាជីវកម្មទាំងឡាយ នៅក្នុង លោកទោះតូចក្តីធំក្តីឬ ប្រកបអាជីវកម្មអ្វីក៏ដោយ ក៏ មិនអាចដំណើរការទៅបានដោយគ្មានមនុស្ស បានឡើយ ។ធនធានមនុស្សជាទ្រព្យសម្បត្តិ (Asset) ដ៏សំខាន់របស់អង្គភាពអាជីវកម្មដែល អាចធ្វើឲ្យអង្គភាពអាជីវកម្មសំរេចគោលបំណង (Goal) និង វត្ថុបំណង (Objective)របស់ខ្លួន និង អាចឈរជើងនៅលើទីផ្សារប្រកួតប្រជែងបាន ។ នោះគឺអង្គភាពត្រូវធ្វើការរៀបចំការគ្រប់គ្រងធន ធានមនុស្ស និង បង្កើតដំណើរការលើកទឹកចិត្តបុគ្គលិក ដើម្បីឲ្យអង្គភាពទទួលបាននូវ ប្រសិទ្ធិភាព ផលលិតកម្ម(Efficiency Productivity)  និង ទទួលបាននូវប្រសិទ្ធិផល(Effectiveness) ។


No comments:

Post a Comment

ការអោយមតិរបស់អ្នក