23 September 2020

កុំអាងគេអភ័យទោសឲ្យអ្នក

កុំទម្លាប់សាងកំហុសដដែលៗ ជាមួយរឿងដដែលៗ កុំអាងគេអភ័យទោសឲ្យ ហើយអ្នកក៏គិតថាគ្មានរឿងអ្វី។ រាល់សកម្មភាពរបស់អ្នកគឺត្រូវបានកត់ត្រាទុក ទាំងរឿងល្អៗនិងរឿងមិនល្អរបស់អ្នក ហើយថ្ងៃណាមួយអ្នកនឹងសោកស្ដាយ ពេលបាត់បង់ឱកាសដោយសារកំហុសដដែលៗរបស់អ្នក ។ ខ្មៅដៃនិងជរ័លុប ពេលខ្លះជរ័លុប ក៏មិនអាច លុបការសរសេរខុសបានរហូតដែរថ្ងៃណាមួយ ជរ័លុប ក៏បាត់ទៅព្រោះតែ ព្យាយាមលុបរាល់គ្រប់កំហុសឆ្គងរបស់អ្នករហូត ...តែពេលខ្លះខ្មៅដៃត្រូវកាច់ចោលតែម្ដងព្រោះសរសេរខុសច្រើនពេក ។ 

No comments:

Post a Comment

ការអោយមតិរបស់អ្នក