ក្នុងនាមជាឪពុកម្នាក់ គ្មានអ្វីដែលមានតម្លៃជាងការឃើញកូនមានសុខភាពល្អ និងការលូតលាស់ដ៏ស្រស់បំព្រងនោះទេ។ រឿងរ៉ាវរបស់ "មរកត" មិនមែនគ្រាន់តែជារឿងក្មេងម្នាក់ដែលកើតមកនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃការលះបង់ និងក្ដីស្រឡាញ់ដ៏ធំធេងដែលឆ្លងកាត់ឧបសគ្គជាច្រើន។
ជីវិតតែងតែមានការសាកល្បង។ ក្នុងអំឡុងពេលដែលមរកតនៅជាទារកក្នុងផ្ទៃម្ដាយ ទោះបីជាស្ថានភាពតម្រូវឱ្យរូបខ្ញុំ និងម្ដាយរបស់កូនត្រូវដើរផ្លូវរៀងខ្លួន ដែលជាហេតុធ្វើឱ្យខ្ញុំមិនអាចនៅក្បែរមើលថែផ្ទាល់ ឬឱ្យកូនបានឮសំឡេងប៉ាៗជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែបេះដូងរបស់ខ្ញុំមិនដែលនៅឆ្ងាយពីកូនឡើយ។ រាល់តម្រូវការរបស់កូន និងរាល់ការឧបត្ថម្ភគាំទ្រពីចម្ងាយ គឺចេញពីចិត្តដែលចង់ឱ្យមរកតទទួលបានអ្វីដែលល្អបំផុតតាំងពីមិនទាន់ឃើញពន្លឺថ្ងៃ។ ខ្ញុំតែងតែតាមដាន និងបួងសួងឱ្យកូនមានសុវត្ថិភាពជានិច្ច។
នៅពេលមរកតប្រសូត្រនៅមន្ទីរពេទ្យ ទោះជាមានការរារាំង ឬឧបសគ្គកម្រិតណាក៏ដោយ ក៏ខ្ញុំត្រូវតែបើកឡានទៅទទួលយកកូនដោយផ្ទាល់ដៃ។ ខណៈដែលខ្ញុំបានបីកូនដំបូង ខ្ញុំបានសន្យានឹងខ្លួនឯងថា នឹងធ្វើជាឪពុកម្នាក់ដែលល្អបំផុត ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការមើលថែតាំងពីថ្ងៃតំបូង មែនត្រឹមតែផ្ដល់ប្រាក់កាសនោះទេ ប៉ុន្តែគឺការយកចិត្តទុកដាក់លើសុខភាពកូនបំផុត។ រាល់ពេលត្រូវយកកូនទៅចាក់វ៉ាក់សាំង ឬពិនិត្យសុខភាពតាមកាលកំណត់ ខ្ញុំតែងតែចាត់ចែង និងយកចិត្តទុកដាក់បំផុត ព្រោះសុខភាពរបស់កូន គឺជាសុភមង្គលរបស់ខ្ញុំ។
មកដល់ពេលនេះ មរកតមានអាយុ ៧ ខែហើយ។ រាល់ការវិវត្តន៍របស់កូន ចាប់ពីចេះក្រឡាប់ ចេះអង្គុយរឹងមាំ និងផ្ដើមចេះតោងឈរតិចៗ គឺជាកម្លាំងចិត្តដែលធ្វើឱ្យខ្ញុំបាត់អស់ភាពហត់នឿយពីការងារ។ មរកតគឺជាចំណងដៃដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ ប៉ាៗសន្យាថា នឹងផ្ដល់នូវអនាគតដ៏ភ្លឺស្វាង ការអប់រំដ៏ល្អ និងក្ដីស្រឡាញ់ដែលមិនចេះរីងស្ងួត ដើម្បីឱ្យមរកតលូតលាស់ទៅជាមនុស្សម្នាក់ដែលរឹងមាំ និងមានគុណធម៌បំផុត។
As a father, nothing is more valuable than seeing one's child healthy and growing beautifully. The story of "Morakot" is not just about the birth of a child; it is a testament to immense sacrifice and love that has overcome many obstacles.
Life often tests us. While Morakot was still in her mother’s womb, circumstances required her mother and me to go our separate ways. This meant I couldn't be physically present to care for her daily or let her hear my voice. However, my heart was never far away. Every bit of support and provision I sent from a distance came from a place of deep concern, ensuring Morakot received the best care even before she saw the light of day. I followed her progress closely, always praying for her safety



Comments
Post a Comment
ការអោយមតិរបស់អ្នក