03 October 2020

តើមានអ្វីខ្លះដែលអ្នកអាចចែករំលែក?



ឈាម ប្រមាណ ១៥០ប្លោក ត្រូវការជារៀងរាល់ថ្ងៃ ឈាមយ៉ាងតិចណាស់ ៦ប្លោក ត្រូវការជារៀងរាល់ម៉ោង សំរាប់ធ្វើអោយមនុស្សជាទីស្រលាញ់របស់យើងរស់ឡើងវិញ ពីធម្មជាតិមនុស្សយើងតែងនាំមកនូវជាមួយ នឹងភាពកំណាញ់ តែចំណេះដឺង និង បទពិសោធន ធ្វើអោយមនុស្សមានសេចក្ដីសប្បុរសចេះចែករំលែក នៅធនធានដែលមានទាំងឡាយ ដើម្បីជីវិតជាទីស្រលាញ់ជាងអ្វីៗទាំអស់ ។ 


តើមានអ្វីខ្លះដែលអ្នកអាចចែករំលែក អាចធ្វើជាកុសលផលបុណ្យបាន ក្រៅពីទ្រព្យសម្បត្តិ មាសប្រាក់នឹងរបស់ក្រៅខ្លួនយើងទាំងឡាយ ជាការងាយបំផុតមនុស្សគ្រប់រូបអាចធ្វើបានដោយទទួលបាននវកុសល ផលបុណ្យយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។នោះគឺការបរិច្ចាកឈាមការបរិច្ចាកឈាមគឺជាអំណយដែលអាចជួយអាយុជិវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ ។ អ្នកបរិច្ចាកឈាមគឺជាវីរះជនឈាម ។ សូមចូលរួមបរិច្ចាកឈាមទាំងអស់គ្នា ។

No comments:

Post a Comment

ការអោយមតិរបស់អ្នក