18 April 2018

ស្រឡាញ់ការងារបាន ប៉ុន្តែកុំស្រឡាញ់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនមិនបានស្រឡាញ់អ្នក


ស្រឡាញ់ការងារបាន ប៉ុន្តែកុំស្រឡាញ់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនមិនបានស្រឡាញ់អ្នក (អត្ថបទល្អៗដែលអ្នកធ្វើការងារ គួរអាន)

គំនិតសម្រាប់បុគ្គលិកដែលកំពុងបំរើការងារប្រចាំសម្រាប់ជីវិត ទាំងថ្ងៃ ទាំងយប់អោយក្រុមហ៊ុនដោយស្រឡាញ់ក្រុមហ៊ុន ហើយត្រូវការរីកចម្រើន ប៉ុន្តែបញ្ហា គឺនៅពេលណាឈឺ ឬមានបញ្ហាជីវិតកើតឡើង ក្រុមហ៊ុនមិនមានតួនាទី នឹងមិនលូកដៃចូលជួយជ្រោមជ្រែងអ្នក ហើយព្រមទាំង នឹងរកមនុស្សថ្មីមកជំនួសអ្នកភ្លាមៗ ។ ប៉ុន្តែជាក្រុមគ្រួសារ មនុស្សស្រឡាញ់និងមិត្តភ័ក្តិដែលនឹងចូលមកជួយជ្រោមជ្រែងដល់អ្នក។


ដូចនោះ យើងទើបចង់ណែនាំអោយអ្នកស្រឡាញ់ការងាររបស់អ្នកបាន ប៉ុន្តែកុំស្រឡាញ់ក្រុមហ៊ុនដែលអ្នកធ្វើច្រើនខ្លាំងក្លាពេក។


ចូរបែងចែកពេលវេលា ហើយត្រឡប់មកផ្ទះអោយទៀងទាត់ពេលវេលា កុំបោះពេលវេលាពេញមួយជីវិតអោយជាមួយក្រុមហ៊ុនតែមួយគត់ ព្រោះហេតុផលដូចនេះ៖

១- ការងារ គឺជាអ្វីដែលធ្វើប៉ុណ្ណា ក៏មិនចេះអស់ (Never-ending process) ដល់អ្នកនឹងព្យាយាមធ្វើវាឱ្យអស់ទាំងយប់ ស្អែកឡើង អ្នកក៏នឹងត្រូវជួបការងារផ្សេងៗទៀត។

២- ការយកចិត្តទុកដាក់លើអតិថិជនឱ្យបានខ្លាំងរបស់អ្នក ជារឿងដែលល្អសម្រាប់ក្រុមហ៊ុន ប៉ុន្តែការយកចិត្តទុកលើក្រុមគ្រួសារ និងមនុស្សស្រឡាញ់របស់អ្នកក៏សំខាន់ខ្លាំងដូចគ្នា ហើយមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលធ្វើបាន។

៣-នៅពេលដែលអ្នកមានសេចក្តីស្នេហា ឬ មានបញ្ហាជីវិតក្រុមហ៊ុន ប្រធាន, CEO, Director ឬ អតិថិជនដែលស្រឡាញ់បំផុតរបស់អ្នក មិនបានចាប់អារម្មណ៍ ដែលនឹង
ជួយជ្រោមជ្រែងអ្នកក្នុងរឿងជីវិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែអ្នកដែលជួយបានជានិច្ច គឺក្រុមគ្រួសារ ហើយនិងមិត្តៗរបស់យើង។

៤- ជីវិត មិនមែនគ្រាន់តែសម្រាប់ការងារ អតិថិជន ហើយមេកើយប៉ុណ្ណោះទេ ប៉ុន្តែការចូលក្នុងសង្គមសម្រាក បញ្ចេញកម្លាំងកាយ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវិតដូចគ្នា កុំបណ្តោយឱ្យជីវិតរបស់អ្នកទទេរសូន្យ ក្រុមហ៊ុន មិនដែលបានគិត នឹងនៅខាងអ្នក
ក្រៅពីពេលវេលានៅធ្វើការងារអោយហើយ។

៥- ក្រុមហ៊ុន មិនបានមើលមនុស្សដែលធ្វើការងាររហូតដល់យប់ជ្រៅថា៖ ជាមនុស្សឧស្សាហ៍ព្យាយាមនោះទេ ប៉ុន្តែក្រុមហ៊ុនមើលមកអ្នក ថា ជាអ្នកបំរើការងារដែលមិន
មានប្រសិទ្ធិភាព មិនអាចធ្វើការងារហើយក្នុងម៉ធ្វើការងារបាន។

៦- ប្រសិនអ្នកមានការងារច្រើន ហើយត្រូវធ្វើរហូតដល់យប់ជ្រៅៗជាចាំបាច់ ព្រោះធ្វើមិនទាន់ កុំគិតថាក៏ព្រោះអ្នកអសមត្ថភាព ប៉ុន្តែក៏ព្រោះមកពីមេកើយរបស់អ្នកប៉ុណ្ណោះដែលអសមត្ថភាពក្នុងការគ្រប់គ្រង។

ពួកយើង ជាមនុស្ស មិនមែនគ្រឿងចក្រ ដូច្នេះក្នុងជីវិតរបស់យើង ត្រូវមានអ្វីច្រើនជាងនេះ មិនគ្រាន់តែធ្វើការងារឱ្យសម្រេច ដើម្បីប្រាក់ខែ មួយខែដដែលៗ។
មិនថាអ្នក នឹងធ្វើការងារច្រើនប៉ុណ្ណា នឹងនៅរហូតដល់យប់ជ្រៅប៉ុណ្ណា នៅពេលដល់ថ្ងៃដែលរាងកាយរបស់អ្នកថមថយកម្លាំង និងឈឺទៅធ្វើការងារលែងកើត នរណា
ពិតប្រាកដដែលនៅខាងយើង។

No comments:

Post a Comment

ការអោយមតិរបស់អ្នក