11 January 2018

គេថាកេីតមកក្រអត់ខុសទេ ងាប់ទៅក្របានខុស


គេថាកេីតមកក្រអត់ខុសទេ ងាប់ទៅក្របានខុស 😅😅

សួរថាតេី ព្រះពុទ្ធ នឹង សូក្រាត ប្លាតុង ខុងជឺ ឡៅជឺ បែបមានកំហុសណាស់មែនទេ ព្រោះពួកគាត់ស្លាប់ទៅជាមួយភាពក្រ

បែបគេគិតថាគេមាននិយាយអីក៏ត្រូវដែរ យេីងក្រនិយាយទៅវាខុស ? ហេីយស្អីហ្អា ក្រអត់សិទ្ធនិយាយមែនទេ ?


ទស្សនវិជ្ជាពិតប្រាកដ មានមិនមែនហៅថាជោគជ័យទេ ក្រក៏មិនប្រាកដថាបរាជ័យដែរ ព្រោះជោគជ័យនឹងបរាជ័យ គេមិនយកទ្រព្យសម្បត្តិទៅវាស់ឡេីយ

មហាសេដ្ឋីគេជោគជ័យ តែជោគជ័យលេីវិថីជំនួញការរកលុយ
តែមិនមែនបានន័យថាជោគជ័យលេីវិថីស្នេហា វិថីកេរឈ្មោះឯណា វាល្បីតែពេលវានៅរស់ វាមានលុយ វាមានប្រយោជន៍អោយគេប្រេីវានឹងឯង

គេជោគជ័យដោយសារទេពកោសល្យរបស់គេ ប៉ិនខាងរកស៊ី

តែបេីយេីងមានទេពកោសល្យខាងវិចិត្រករ ខាងនយោបាយ ខាងគ្រូបង្រៀន តែដោយសារយេីងចង់មានដូចគេ យេីងក៏ប្រឹងទៅរកស៊ីតាមគេ មានអីមិនរលាយ បេីការរកស៊ីនឹងមិនចំទេពកោសល្យពីធម្មជាតិយេីងផង ?

បេីអ្នកកំណត់ Target ជីវិតថាអ្នកចង់ធ្វេីអ្នកមាន ចឹងសូមអ្នកកុំទៅមានតាមរបៀបគេ ព្រោះវាអាចដេកដួល ដោយសារវាខុសពីទេពកោសល្យធម្មជាតិរបស់អ្នក តែអ្នកនៅតែអាចក្លាយជាអ្នកមានបានចឹង បេីអ្នកចេះរកលុយតាមវិធីរបស់អ្នកដែលសមនឹងទេពកោសល្យរបស់អ្នក

កុំអាងតែមានគិតថានិយាយអីត្រូវ លោកឯងមាន លោកឯងជោគជ័យលេីវិថីជំនួញ តែខ្ញុំក្រ ខ្ញុំជោគជ័យលេីវិថីរបស់ខ្ញុំ ។

បេីអោយអ្នកមានមកនិយាយនយោបាយ បែបអត់មានអ្នកស្ដាប់ដូចខ្ញុំនិយាយទេមិនចឹង ? ព្រោះទេពកោសល្យវាខុសគ្នានឹងណា

ចឹងសុំផ្ដាំថា ត្រូវលេីកទឹកចិត្តខ្លួនឯង ថា ក្រមិនមែនជាការបរាជ័យទេ 😊😊 រឹងមាំឡេីង រកលុយតាមវិធីយេីង មិនយូគង់តែមាន។ William Gaung.

No comments:

Post a Comment

ការអោយមតិរបស់អ្នក