03 December 2017

ស្រឡាញ់បានតែហាមដាក់ចិត្តទាំអស់ ជាគំនិតខុស


“ស្រឡាញ់បាន តែហាមដាក់ចិត្តទាំអស់” តើអ្នកយល់ដូចម្តេចចំពោះគំនិតមួយនេះ? ត្រឹមត្រូវ? មានមនុស្សច្រើនណាស់ពួកគេយល់ថា បើស្រឡាញ់មនុស្សម្នាក់ដោយឱ្យក្តីស្រឡាញ់១០០%ទៅគេ ហើយបើថ្ងៃណាមួយម្នាក់នោះគេចាកចោលខ្លួន នោះខ្លួននឹងឈឺចាប់១០០%។ប៉ុន្តែបើទុកភាគរយខ្លះសម្រាប់ខ្លួនឯងនោះការឈឺចាប់នោះនឹងមានទំហំតិចជាងចិត្តដែលបានផ្តល់ទៅគេ១០០%។



ចំពោះក្តីស្រឡាញ់មួយ ចូរអ្នកយកចិត្តអ្នកទៅថ្លឹងថ្លែងមើលចុះ បើអ្នកស្រឡាញ់នរណាម្នាក់រួចហើយអ្នកប្រកាន់គំនិតថា ផ្តល់ក្តីស្រឡាញ់ឱ្យគេតែ៥០% ឬ៧០%បានហើយ ទុកភាគរយខ្លះដែលនៅសល់សម្រាប់ស្រឡាញ់ខ្លួនឯង តើអ្នកធ្វើបែបនេះត្រឹមត្រូវដែរឬទេ? ដើម្បីអ្វី? តើសមទេដែលអ្នកគិតបែបនេះចំពោះមនុស្សម្នាក់ដែលអ្នកស្រឡាញ់? មានដែរឬលក្ខខណ្ឌក្តីស្រឡាញ់ដែលអាចខណ្ឌចែកភាគរយក្តីស្រឡាញ់ទុកសម្រាប់ខ្លួនឯង? បើអ្នកមិនបានផ្តល់ក្តីស្រឡាញ់១០០%ទៅឱ្យដៃគូររបស់អ្នក នោះមានន័យថាអ្នកនៅសង្ស័យចំពោះដៃគូររបស់អ្នកហើយ ចុះបើអ្នកនៅសង្ស័យមិនច្បាស់លាស់ចំពោះដៃគូររបស់អ្នក សួរថាតើអ្នកបង្កើតក្តីស្រឡាញ់នោះមកធ្វើអ្វី? បង្កើតមកធ្វើអ្វី? ពិតណាស់មុនចាប់ដៃគ្នាជាគូរ អ្នកត្រូវសិក្សាអំពីគ្នាទៅវិញទៅមកសិន បើច្បាស់ថាគេល្អសម្រាប់អ្នកហើយ បើច្បាស់លាស់ចំពោះគេហើយ គ្មានរឿងអ្វីដែលអ្នកត្រូវសង្ស័យចំពោះគេទៀតឡើយ អ្នកត្រូវផ្តល់ក្តីស្រឡាញ់១០០%ឱ្យទៅដៃគូររបស់អ្នក ព្រោះវាជាតម្លៃនៃក្តីស្រឡាញ់របស់អ្នកដែលបានបង្កើតឡើងមក។ តែបើអ្នកបែងចែកភាគរយក្តីស្រឡាញ់ដោយប្រើទ្រឹស្តីថា ស្រឡាញ់បាន តែហាមដាក់ចិត្តទាំងអស់​ នោះអ្នកកំពុងតែមើលងាយក្តីស្រឡាញ់របស់ខ្លួនហើយ អ្នកមើលងាយថាក្តីស្រឡាញ់មួយដែលអ្នកបានបង្កើតមកគ្រាន់តែជារបស់ក្លែងក្លាយមួយមិនបានការប៉ុណ្ណោះ។ 


ចុះបើដៃគូររបស់អ្នកគេគឺជាមនុស្សស្មោះត្រង់ចំពោះអ្នកសោះ គេស្រឡាញ់អ្នកអស់ពីពោះ ស្រាប់តែអ្នកនៅសង្ស័យរួចហើយបែងចែកភាគរយក្តីស្រឡាញ់ដូចខាងលើ តើអ្នកមិនបង្កើតកំហុសចំពោះដៃគូររបស់អ្នកទៅហើយ? ត្រង់គេអាចនឹងក្បត់អ្នក វាគឺជារឿងមួយ ប៉ុន្តែអ្នកមិនគួរខណ្ឌចែកភាគរយនៃក្តីស្រឡាញ់មុនរឿងក្បត់នោះកើតឡើងឡើយ។ បើគេក្បត់អ្នក នោះជាតម្លៃរបស់គេ គេអាចធ្លាក់តម្លៃដោយសារអំពើក្បត់របស់គេនោះជារឿងគេ តែចំពោះរឿងអ្នកវិញ សេចក្តីស្មោះត្រង់ និងទំនុកចិត្តដែលអ្នកបានផ្តល់ទៅឱ្យគេ១០០% នោះជាតម្លៃរបស់អ្នក។ សុខចិត្តឱ្យគេក្បត់អ្នកមុនចុះ ជាជាងការដែលអ្នកដាក់ការសង្ស័យចំពោះគេ រួចហើយបែកចែកទំហំ%ក្តីស្រឡាញ់ចំពោះដៃគូរខ្លួនឯង នេះជារឿងមិនត្រឹមត្រូវ! បើដៃគូររបស់អ្នកគឺជាមនុស្សស្មោះត្រង់ នោះអ្នកបានកសាងកំហុសហើយ៕


No comments:

Post a Comment

ការអោយមតិរបស់អ្នក