11 March 2017

ការផ្លាស់ប្តូរដំណើរជីវិតមិនមែនកើតឡើងដោយគ្មានចក្ខុវិស័យនោះទេ


និស្សិតខ្លះ ប្រាថ្នាចង់រៀនឲ្យមានសញ្ញាបត្រច្រើន និងឲ្យខ្ពស់។ មានន័យថារៀនយក សញ្ញាប័ត្រ បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតឲ្យបានច្រើន។ ពេលខ្លះពួកគេចំណាយពេល ជាច្រើនឆ្នាំក្នុងជីវិត ដើម្បីតែការសិក្សាយកទ្រឹស្តីប៉ុណ្ណោះ។ ខ្ញុំយល់ថាទ្រឹស្តីគឺល្អហើយ តែជួនកាល
ចាញ់ការអនុវត្តច្រើនទេ។ ទិដ្ឋភាពជាក់ស្តែងធ្លាប់បានបង្ហាញជាច្រើនហើយ ថា អ្នកសិក្សាថ្នាក់ក្រោយឧត្តមសិក្សាមួយចំនួនមិនអាចជោគជ័យក្នុងអាជីពរបស់ខ្លួនទេ ដោយសារតែពួកគេចេះតែទ្រឹស្តី តែខ្វះចន្លោះក្នុងការអនុវត្ត។ សិក្សាត្រឹមថ្នាក់បរិញ្ញាបត្រ តែអនុវត្តច្រើន ហើយផ្ចិតផ្ចង់ នឹងអាជីពរបស់ខ្លួន ពួកគេអាចឈានទៅរកភាពជោគជ័យ ច្រើនជាង។ “ ជោគជ័យ ” ប្រសិនបើមានគេដាក់លក់នៅតាមទីផ្សារ ប្រហែលជាមានមនុស្សពពាក់ពពូននាំគ្នាទិញមិនខាន ព្រោះអ្នកណាក៍ចង់មានចង់បានដែរ។ ប៉ុន្តែគ្មានទេនៅលើលោកយើងនេះ។ ដូច្នេះការផ្លាស់ប្តូរដំណើរជីវិតមិនមែនកើតឡើងដោយគ្មានចក្ខុវិស័យនោះទេ។ មានសញ្ញាប័ត្រខ្ពង់ខ្ពស់ វាមិនប្រាកដថាមានតម្លៃនោះដែរ បើយើងមិនបានធ្វើអ្វីមួយដែលមានតម្លៃ ហើយតម្លៃនោះមិនមែនចេះតែទទួលបានដោយងាយៗដែរ។ គ្រប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងក្នុងលោក មិនអាចត្រូវបានដោះស្រាយដោយសមត្ថភាពខួរក្បាលដូចគ្នានោះឡើយ។ ប៉ុន្តែបើយើងគិតថាធ្វើបាន យើងក៏អាចធ្វើបាន បើគិតថាធ្វើមិនបាន យើងក៏ធ្វើមិនបាន។ វាមិនសំខាន់លើកំណើតដែលយើងកើត តែសំខាន់ត្រង់វិធីដែលយើងគិត មានការជឿជាក់ ហើយចុះដៃធ្វើ។

No comments:

Post a Comment

ការអោយមតិរបស់អ្នក