10 March 2017

មនុស្សបែបណាទៅដែលអ្នកគួរណាត់ជួប

មានការសន្មត់តាមបែបផែនផ្សេងៗគ្នារាប់មិនអស់ អំពីមនុស្សបែបណាដែលគួរណាត់ជួបជាមួយ។ មនុស្សជាច្រើនជឿថាមនុស្សមួយជំពួកនោះ គួរតែមានការប្រុង
ប្រយ័ត្នយ៉ាងខ្លាំង ខណៈពេលជ្រើសមនុស្សម្នាក់ទៅរស់នៅជាមួយក្នុងជីវិតរបស់អ្នក។ វាត្រូវបានគេនិយាយថា យើងគួរតែជៀសវាងការណាត់ជួបមនុស្សម្នាក់ដែល មានចរិត តក់ក្រហល់ មិនចេះអត់ធ្មត់ និងមានមហិច្ឆតា។ តើនេះគឺជាការពិតឬ? ទេ មិនមានសេចក្ដីពិតនៅក្នុងសេចក្តីថ្លែងការណ៍ណាមួយដែលស្ថិតនៅលើរឿងទាំងនេះទេ។ នេះគឺដោយសារតែគ្មាននរណាម្នាក់អាចផ្តល់នូវការធានាណាមួយ​ ដែលថាតើមនុស្សម្នាក់ដែលយើងគិតគឺល្អឥតខ្ចោះឬយ៉ាងណា។ ជួនកាលបុគ្គលដែលយើងគិតថាជាជម្រើសនៃការណាត់ជួបដែលអាក្រក់បំផុតនោះ វាអាចក្លាយទៅជាការសម្រេចចិត្តបានល្អបំផុតសម្រាប់ខ្លួនអ្នកក៏ថាបាន។
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេក្នុងពិភពលោកនេះ។ មនុស្សគ្រប់រូបតែងមានកំហុស។ វាជាការពិបាកក្នុងការរកមនុស្សដែលល្អឥតខ្ចោះគ្រប់យ៉ាង។ វាត្រូវបានគេជឿថាមនុស្សដែលមានមហិច្ឆតានេះគឺច្រើនផ្តោតតែក្នុងការសម្រេចឲ្យបាននូវគោលដៅរបស់ពួកគេ និងខ្វះសមត្ថភាពដើម្បីរក្សាទំនាក់ទំនងល្អជាមួយដៃគូរទៅវិញ។ លើសពីនេះទៅទៀត វាត្រូវបានគេជឿថា មនុស្សបែបនេះគឺច្រើនមានការព្រួយបារម្ភនៅក្នុងការសម្រេចគោលដៅអាជីពរបស់ពួកគេ ជាជាងការចែកភាគរយរបស់គេទៅឲ្យទំនាក់ទំនងជាមួយដៃគូរ។ ហេតុនេះហើយ ជីវិតដែលប្រកបដោយជំនាញវិជ្ជាជីវៈ គឺជាអាទិភាពសម្រាប់ពួកគេ។
មួយវិញទៀត វាត្រូវបានគេជឿថាមនុស្សដែលមានការផ្តោតតិចគឺល្អបំផុតក្នុងការណាត់ជួប។ ពួកគេគិតថាមនុស្សដែលពុំមានការរៀបចំ ពិតជាភ័ស្តុតាងដើម្បីក្លាយជាជម្រើសល្អបំផុតសម្រាប់នរណាម្នាក់ក្នុងការណាត់ជួប។ អ្វីដែលយើងអាចនិយាយបានគឺថា មិនមានការធានាថាមនុស្សដែលមិនសូវចេះរៀបចំ និងមិនសូវមានមហិច្ឆតានៅក្នុងជីវិតគឺជាជំរើសល្អបំផុតសម្រាប់ការណាត់ជួបនោះទេ។
ដូច្នេះអ្វីដែលអ្នកត្រូវចាំទុកក្នុងចិត្តគឺ មនុស្សគ្មាននរណាម្នាក់ដូចគ្នានោះទេ។ បុគ្គលគ្រប់រូបគឺខុសគ្នា។ ឥតខ្ចោះគឺជាការពិបាកនឹងត្រូវបានស្វែងរកគ្រប់ទីកន្លែង។ ហេតុនេះដើម្បីជ្រើសដៃគូល្អបំផុតសម្រាប់អ្នក គឺត្រូវសួរសំណួរដូចគ្នាទៅនឹងបេះដូងរបស់អ្នក។ មានតែបេះដូងរបស់អ្នកប៉ុណ្ណោះដែលអាចផ្តល់ឱ្យអ្នកនូវចម្លើយល្អបំផុត។
ប្រភព៖ Likelovequotes

No comments:

Post a Comment

ការអោយមតិរបស់អ្នក