ការពារកែវភ្នែករបស់អ្នក ដើម្បីអាចជៀសវាងកុំឲ្យភ្នែកប្រឈមនឹងការកើតជំងឺភ្នែកផ្សេងៗ គឺជាប្រការល្អប្រសើរសម្រាប់សុខភាពភ្នែក។ ជំងឺភ្នែកច្រើនប្រភេទ ងាយនឹងកើតលើលោកអ្នកដែលមិនយកចិត្តទុកដាក់ការពារ នៅពេលរដូវក្តៅចូលមកដល់។
តើលោកអ្នកគួរថែរក្សាភ្នែកដោយរបៀបណា ដើម្បីកុំឲ្យកើតជំងឺភ្នែកក្នុងរដូវក្តៅ?
ជំងឺភ្នែកស្ងួត ជំងឺកន្ទុយថ្លែន និងជំងឺភ្នែកក្រហម គឺងាយកើតណាស់នៅក្នុងរដូវក្តៅ។ តើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យលោកអ្នកកើតជំងឺភ្នែក
ស្ងួត? ជំងឺភ្នែកស្ងួត គឺបណ្ដាលមកពីកម្រិតបរិមាណទឹកភ្នែកដែលចិញ្ចឹមភ្នែកមិនគ្រប់គ្រាន់។ ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យ ពិសេសស្ត្រីដែលអស់រដូវ។ ជាធម្មតា ទឹកភ្នែកផលិតចេញពីក្រពេញតូចៗនៃភ្នាសភ្នែក និងក្រពេញត្របកភ្នែក។ នៅពេលការផលិតទឹកភ្នែកធ្លាក់ចុះ ដែលអាច
ធ្វើឲ្យលោកអ្នករមាស់ភ្នែក រកាំភ្នែកដូចកម្ទេចចូលភ្នែក ចាញ់ពន្លឺ និងអាចបណ្ដាលឲ្យមើលរូបភាពផ្សេងៗមិនបានច្បាស់ល្អ និងឃើញពណ៌សអន្លាយ រកាំក្រហាយ មានទឹកភ្នែកហូរម្តងម្កាល និងមានស្ងួត? ជំងឺភ្នែកស្ងួត គឺបណ្ដាលមកពីកម្រិតបរិមាណទឹកភ្នែកដែលចិញ្ចឹមភ្នែកមិនគ្រប់គ្រាន់។ ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យ ពិសេសស្ត្រីដែលអស់រដូវ។ ជាធម្មតា ទឹកភ្នែកផលិតចេញពីក្រពេញតូចៗនៃភ្នាសភ្នែក និងក្រពេញត្របកភ្នែក។ នៅពេលការផលិតទឹកភ្នែកធ្លាក់ចុះ ដែលអាច
អាការៈឈឺអួលក្នុងគ្រាប់ភ្នែក។ តាមទ្រឹស្ដីវេជ្ជសាស្ត្របញ្ជាក់ថា ការប្រែប្រួលបរិស្ថានដោយការឡើងកម្ដៅខ្លាំង ការប៉ះខ្យល់ខ្លាំង ជាអាទិ៍ ការប៉ះខ្យល់ម៉ាស៊ីនត្រជាក់ ការស្ថិតនៅមុខកង្ហារ ឬការធ្វើដំណើរទៅណាមកណាដោយមិនពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ការបណ្តោយឲ្យខ្យល់ និងដីហុយចូលភ្នែក គឺជាហេតុអាចបណ្ដាលឲ្យលោកអ្នកប្រឈមនឹងជំងឺភ្នែកស្ងួត។ បន្ថែមពីលើនេះ ការពាក់ខោនធិកឡែន (Contact lens) លើកែវភ្នែកយូរមិនមានការថែទាំត្រឹមត្រូវ ការមើលកុំព្យូទ័រ និងការមើលសៀវភៅយូរ ក៏ជាកត្តាអាចបណ្ដាលឲ្យលោកអ្នកប្រឈមនឹងការកើតជំងឺភ្នែកស្ងួតដែរ។ ដើម្បីការពារកុំឲ្យកើតជំងឺភ្នែកស្ងួត លោកអ្នកគប្បីទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ឧស្សាហ៍លុបលាងមុខរាល់ពេលមានអារម្មណ៍ថាស្ងួតភ្នែក ចៀសវាងភ្នែកត្រូវខ្យល់ និងកម្ដៅថ្ងៃខ្លាំង។ រៀងរាល់ពេលធ្វើដំណើរ គប្បីពាក់មួកការពារដែលមានរបាំងការពារភ្នែក ឬវ៉ែនតាដើម្បីការពារកុំឲ្យខ្យល់ប៉ះភ្នែកខ្លាំង។ លោកអ្នកត្រូវទទួលទានទឹកដែលមានសារជាតិរ៉ែឲ្យបានគ្រប់គ្រាន់ ហើយទទួលទានបន្លែបៃតង ដូចជាស្លឹកម្រុំ ស្លឹកបាស ត្រួយល្ពៅ និងត្រូវការទទួលទានបន្លែផ្លែឈើ មានជាអាទិ៍ផ្លែស្វាយ ល្ហុងទុំ ការ៉ុត និងខ្នុរ ជាដើម ឲ្យបានច្រើន ដើម្បីឲ្យសារជាតិចិញ្ចឹមភ្នែក និងភ្នែកមានសុខភាពល្អ។ រីឯជំងឺភ្នែកក្រហមវិញ ប្រធានអគារភ្នែកនៃមន្ទីរពេទ្យព្រះកេតុមាលា លោកចក្ខុបណ្ឌិត ហេង ច្រាង មានប្រសាសន៍ថា រដូវក្តៅក៏អាចបណ្ដាលឲ្យលោកអ្នកប្រឈមនឹងការកើតជំងឺភ្នែកក្រហមដែរ។ ជាធម្មតា ជំងឺភ្នែកក្រហមអាចស្ដែងចេញជារោគសញ្ញាក្រហមនៅជុំវិញប្រស្រីភ្នែក ឬត្របកភ្នែក មានអាការៈហៀរទឹកភ្នែកខ្លាំង ក្រោយពីងើបពីដំណេកមានក្រមរជាប់នឹងរោមភ្នែក មានអាចម៍ភ្នែក និងរមាស់ភ្នែក ក្រហាយភ្នែក ភ្នែកស្រវាំង និងភ្នែកចាញ់ពន្លឺ ជាដើម។ លោកចក្ខុបណ្ឌិតពន្យល់ថា ជំងឺនេះគឺបណ្ដាលមកពីបាក់តេរី វីរុស ការប៉ះទង្គិចនឹងសារធាតុគីមីផ្សេងៗ និងអាចបណ្ដាលមកពីអាល្លែកហ្ស៊ីនឹងធាតុអាកាសផងដែរ៖ «»។ លោកចក្ខុបណ្ឌិតបន្ថែមថា ការបណ្ដែតបណ្តោយឲ្យភ្នែកត្រូវនឹងពន្លឺកាំរស្មីយូវី (UV) ពីព្រះអាទិត្យខ្លាំង ដោយមិនពាក់វ៉ែនតាការពារពន្លឺថ្ងៃ គឺងាយប្រឈមមុខនឹងជំងឺដុះកន្ទុយថ្លែន។ ជុំវិញជំងឺកន្ទុយថ្លែននេះ អនុប្រធានមន្ទីរពេទ្យអង្គឌួង លោកចក្ខុបណ្ឌិត គង់ ពិសិដ្ឋ មានប្រសាសន៍ថា វាគឺជាកោសិកាសាច់ដែលដុះចេញពីភ្នាសស្តើងនៃគ្រាប់ភ្នែក ដោយមានសរសៃឈាមលាតសន្ធឹងទៅដល់កញ្ចក់ភ្នែក ហើយទ្រង់ទ្រាយនៃការដុះសាច់មានពណ៌ក្រហមលាយស។ លោកបញ្ជាក់ថា ជំងឺនេះកើតមានឡើងក្នុងតំបន់ក្តៅស្ងួត និងកខ្វក់ បណ្ដាលមកពីធូលីដីដែលហុយច្រើន។ ជំងឺនេះងាយកើតចំពោះកម្មករ កសិករ អ្នកធ្វើស្រែចម្ការ អ្នកនេសាទត្រី ដោយសារពួកគាត់ប៉ះពាល់នឹងពន្លឺថ្ងៃក្តៅខ្លាំង ខ្យល់ខ្លាំង និងប៉ះពាល់ធូលីដែលកខ្វក់ហុយចូលភ្នែកច្រើន។ តាមក្បួនវេជ្ជសាស្ត្រ ជំងឺនេះមិនអាចព្យាបាលជាសះស្បើយដោយថ្នាំខ្មែរបុរាណ ឬការស្តោះផ្លុំនោះឡើយ គឺមានតែគ្រូពេទ្យជំនាញផ្នែកភ្នែក ទើបអាចព្យាបាលជាសះស្បើយ។ មធ្យោបាយសាមញ្ញមួយចំនួនដែលលោកអ្នកអាចប្រើ ដើម្បីការពារសុខភាពភ្នែករបស់លោកអ្នក គឺការប្រើវ៉ែនតាជាវិធីដ៏ងាយស្រួល និងមានសុវត្ថិភាព។ មុនពេលពាក់វ៉ែនតា លោកអ្នកទៅប្រឹក្សាជាមួយលោកគ្រូពេទ្យភ្នែកដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យបញ្ជាក់ថា លោកអ្នកមានបញ្ហាភ្នែក ឬអត់។ ត្រង់ចំណុចនេះ លោកចក្ខុបណ្ឌិត ហេង ច្រាង ពន្យល់ថា៖ «»។ បច្ចុប្បន្ន កុំព្យូទ័រមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការ ដែលអ្នកខ្លះចាំបាច់ត្រូវប្រើកុំព្យូទ័រយូរ ៨-១០ម៉ោងក្នុងមួយថ្ងៃៗ ដែលជាហេតុបណ្ដាលឲ្យឈឺភ្នែក។ ដើម្បីចៀសវាងបញ្ហាឈឺភ្នែកពីការផ្ចង់មើល ឬព្រិលភ្នែកដោយសារការប្រឹងមើល លោកអ្នកគួរទុកឲ្យភ្នែកបានសម្រាកខ្លះ។ ជារៀងរាល់ ៣០នាទីនៃការប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរផ្អាកខ្លះដោយសម្លឹងមើលទៅបរិវេណឆ្ងាយៗ ដូចជា ក្រៅបង្អួចយ៉ាងតិច ៣-៥នាទី មុននឹងត្រឡប់មកធ្វើការវិញ ព្រោះអាចជួយកាត់បន្ថយអាការៈឈឺភ្នែកបាន។ ក្នុងករណីធូលីហុយចូលភ្នែក ហាមប្រើដៃញីភ្នែក ព្រោះនឹងធ្វើឲ្យធូលីកប់ណែននៅក្នុងកញ្ចក់ភ្នែក។ លោកអ្នកគួរបិទភ្នែក និងប៉ប្រិចភ្នែកវិញ ទឹកភ្នែកនឹងលាងសម្អាតធូលីចេញពីកែវភ្នែក ឬអាចបើកភ្នែកដាក់ក្នុងទឹកស្អាត ក៏អាចធ្វើឲ្យធូលីចេញពីកែវភ្នែកបាន។ លោកអ្នកគួរលាងដៃនឹងសាប៊ូឲ្យញឹកញាប់ក្រោយពេលចេញពីបន្ទប់ទឹក ឬកាន់វត្ថុកខ្វក់ ឬក្រោយពេលច្រូតស្រូវរួច ដើម្បីការពារកុំឲ្យមានធូលីដី មេរោគ និងបាក់តេរីដែលជាប់នឹងដៃចូលទៅក្នុងភ្នែក។ លោកអ្នក ត្រូវជៀសវាងការប្រើថ្នាំខ្មែរបុរាណ ការស្តោះផ្លុំដោយទឹកមាត់ដែលមានម្លូ ឬយកទឹកនោមលុបមុខដាច់ខាត ព្រោះអាចបណ្ដាលឲ្យភ្នែកលោកអ្នកប្រឈមមុខនឹងជំងឺ ហើយឈឺកាន់តែធ្ងន់ធ្ងរថែមទៀត៖ «»។ លោកអ្នក គួរទៅជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកភ្នែក ដើម្បីទទួលការព្យាបាលត្រឹមត្រូវ នៅពេលលោកអ្នកសង្ស័យថា លោកអ្នកមានបញ្ហាសុខភាពភ្នែក៕
No comments:
Post a Comment
ការអោយមតិរបស់អ្នក