ភាពជោគជ័យ! តើអត្ថន័យពិតប្រាកដរបស់វាជាអ្វី?
និយមន័យនៃភាពជោគជ័យនេះគឺទូលំទូលាយណាស់ ការទទួលបានទ្រព្យសម្បត្ដិ កេរ្ត៍ឈ្មោះល្បី ទទួលបានការគោរព ឬការសម្រេចបាននូវលទ្ធផលដែលអ្នកប៉ងប្រាថ្នាចង់បាន។
ភាគច្រើននៃការស្រាវជ្រាវពីភាពជោគជ័យ និងត្រូវបានគេលើកឡើងពីការវិវត្តនៃអាជីព ទ្រព្យសម្បត្តិ និងការប្រមូលលុយនេះឯង។ ខ្ញុំចង់ឱ្យនិយមន័យទូលំទូលាយតាមរយះប្រាំពីរចំនុចនេះដែលមនុស្សជោគជ័យទាំងអស់រក្សាភ្ជាប់ក្នុង
ខ្លួនពួកគេជានិច្ច។ សូមពិចារណាចំណុចណាមួយដោយប្រុងប្រយ័ត្នព្រមទាំងរបៀបដែលវាត្រូវបានអនុវត្តទៅនិងជីវិតនិងនិយមន័យនៃភាពជោគជ័យរបស់អ្នក។- មនុស្សជោគជ័យជ្រើសរើសគំនិតក្នុងការចែករំលែក ព្រោះគំនិតគ្មានន័យអ្វីទាំងអស់បើគ្មានសកម្មភាព
- មនុស្សជោគជ័យមិននិយាយលំអិតពីជីវិតពួកគេនោះទេ ពួកគេជាប្រភេទមនុស្សដែលគោរពគោលការណ៍នៃភាពឯកជន
- មនុស្សជោគជ័យមិនដែលបង្ហាញពីវីរភាពរបស់គេទេ ពួកគេជាប្រភេទមនុស្សស្ងប់ស្ងាត់បំផុត
- មនុស្សជោគជ័យមិនដែលបង្ហាញពីខ្ទង់ចំនូលរបស់គេទេ ពូកគេជាប្រភេទមនុស្សចូលចិត្តដាក់ខ្លួន
- មនុស្សជោគជ័យមិនដែលនិយាយដើមអ្នកដ៏ទៃ ពួកគេជាប្រភេទមនុស្សដែលគួរឲ្យទុកចិត្តបាន
- មនុស្សជោគជ័យរក្សាដំនឹងល្អនិងអាក្រក់នៅជិតដើមទ្រូងរបស់ពួកគេបំផុត
- មនុស្សជោគជ័យលាក់ទុកសេចក្តីភ័យខ្លាចរបស់ពួកគេបានល្អបំផុត
ប្រភព៖ Lifehack
No comments:
Post a Comment
ការអោយមតិរបស់អ្នក