ទ្រឹស្តី និង ការអនុវត្តមានតម្លៃដូចគ្នា ប៉ុន្តែតម្លៃនៃការអនុវត្ត មានទម្ងន់ធ្ងន់ជាង

នៅក្នុងរឿងអាជីវកម្ម មនុស្សភាគច្រើន យកអារម្មណ៍ភ័យខ្លាចនឹងការបរាជ័យ មករាំងខ្ទប់ផ្លូវដែលខ្លួនត្រូវដើរ ហើយស្ទាក់ស្ទើរមិនហ៊ានធ្វើ ទោះបីខ្លួនគេយល់ថា ត្រឹមត្រូវហើយមានសមត្ថភាពធ្វើរឿងនោះក៍ដោយ។ ទ្រឹស្តី និង ការអនុវត្តមានតម្លៃដូចគ្នា ប៉ុន្តែតម្លៃនៃការអនុវត្ត មានទម្ងន់ធ្ងន់ជាង ជាពិសេសនៅពេលដែលយើងកំពុងតែនិយាយ។ បើយើងគិតថាធ្វើបាន យើងក៏អាចធ្វើបាន បើគិតថាធ្វើមិនបាន យើងក៏ធ្វើមិនបាន។ វាមិនសំខាន់លើកំណើតដែលយើងកើត តែសំខាន់ត្រង់វិធីដែលយើងគិត មានការជឿជាក់ ហើយចុះដៃធ្វើ។ កើតជាមនុស្ស កុំយំនឹងបញ្ហា ហើយត្រូវតាំងចិត្តគិតថា តើបញ្ហានោះត្រូវដោះស្រាយយ៉ាងម៉េច? ការដំអូញត្អូញត្អែរអំពីការលំបាកតោកយ៉ាកនៃជីវិត គឺជាការដោះសារមិនព្រមធ្វើអ្វីឲ្យដល់ទីបំផុត។ នេះគឺជាអ្វីដែលបញ្ជាក់ថា គេនឹងបរាជ័យ យ៉ាងពិតប្រាកដ។

Popular posts from this blog

កុំអាងគេអភ័យទោសឲ្យអ្នក

ការលើកទឹកចិត្ត និងតម្រូវការរបស់មនុស្ស

ផ្លែញ ជាឱសថដ៏អស្ចារ្យជួយព្យាបាលជំងឺសាហាវបានជាច្រើនមុខ