យើងរស់នៅក្នុងសង្គមនៃហ្វូងចៀម។ មនុស្សងាយនឹងទទួលយកគ្រប់អ្វីទាំងអស់។ ពិភពលោកមួយដែលជាកន្លែងប្រជាជនត្រូវការសុវត្ថិភាពដោយសារតែពួកគេធ្លាប់ទទួលរងការឈឺចាប់។ ប្រសិនបើយើងមិនចូលចិត្តអ្វី យើងនឹងតវ៉ា។ មនុស្សគិតថាជីវិតមិនយុត្តិធម៏សម្រាប់តែពួកគេ។ ពួកគេស្តីបន្ទោសលើអ្នកដទៃ ជំនួសឱ្យខ្លួនឯង។ នៅក្នុងពិភពលោកនេះ មានពូជមួយដែលឈរយ៉ាងខ្ពស់ផុតគេ។ នោះជាសត្វសិង្ហដែលក្រោកឡើងប្រឆាំងនឹងនាមជាហ្វូងចៀមដ៏ទន់ខ្សោយនោះ។
សត្វតោ គឺជាពួជសត្វដែលជោគជ័យ។ រាល់ពេលដែលអ្នកងាកទៅមើលនៅជុំវិញ ពួកគេបានធ្វើអ្វីមួយដែលមានកំរិតខ្ពស់ជាងនេះ។ ខណៈពេលដែលអ្នកកំពុងស្ថិតនៅជាសត្វចៀម សម្រែករបស់ពួកគេបន្លឺទ្បើងកាន់តែខ្លាំង។ នោះជាសត្វសិង្ហដែលចាប់ផ្តើមពីកូនសិង្ហទៅ។ ប្រហែលជាពួកគេក៏ធ្លាប់ជាកូនចៀមពីមុនដែរ។ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរទៅជាសត្វតោបានដូចគ្នា។
ខាងក្រោមនេះជាទំលាប់ប្រចាំថ្ងៃទាំង ១០ របស់សត្វតោ៖
១) ភ្ញាក់ពីព្រលឹមមុនថ្ងៃរះ៖ មនុស្សជាច្រើនភ្ញាក់ពីគេងហើយរៀបចំទៅធ្វើការតែម្តង។ ពពួកសិង្ហងើបចន្លោះម៉ោង ៤ ឬ ៥ ព្រឹក ពួកគេរៀបចំ និងធ្វើការដែលមនុស្សធម្មតាធ្វើរយះពេល១ថ្ងៃ អោយចប់ត្រឹមម៉ោង៩ព្រឹកតែប៉ុននោះ។
២) ងូតទឹកត្រជាក់៖ មនុស្សជាច្រើនមិនអាចជំនះងូតទឹកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនោះទេ។ ពពួកសិង្ហ ងូតទឹងត្រជាក់កំរិត ០ ឬ ១៨ អង្សារ ដែលអាចធ្វើឲ្យរាងកាយ ស្មារតីគេហ្វឹកហ្វឺន និងកាន់តែរឹងមាំទ្បើង។
៣) អានរយះពេល១ម៉ោង៖ សិង្ហអភិវឌ្ឍសមត្ថភាពជាប្រចាំ។ មនុស្សកាលពីខែមុន គឺខុសគ្នាពីមនុស្សក្នុងថ្ងៃនេះ។ សិង្ហអានសៀវភៅពី ៥០ ទៅ ៦០ ក្បាលក្នុង១ឆ្នាំ។
៤) បំពេញឲ្យបាននូវការងារប្រចាំថ្ងៃ៖ មុនចាប់ផ្តើមថ្ងៃថ្មី សិង្ហធ្វើតារាងការងារត្រូវធ្វើរួលរាល់ជាស្រេច ថ្ងៃមកដល់គេដុតដៃដុតជើងបំពេញកិច្ចការនោះលុះត្រាសំរេច។
៥) មិនខ្ជះខ្ជាយពេលឥតប្រយោជន៍៖ ហ្វូងចៀមចំនាយពេលដ៏មានតម្លៃមើលទូរទស្សន៍ និងទូរស័ព្ទ។ គេកំរឃើញមានទូរទស្សន៍នៅក្នុងផ្ទះរបស់សិង្ហណាស់។
៦) ញុំាំអាហារផ្តល់ផលល្អដល់សុខភាព៖ សិង្ហជ្រើសរើសអាហារផ្តល់ផលល្អដល់សុខភាព ហ្វូងចៀមញុំាំអាហារគ្រប់ប្រភេទ។
៧) ហាត់ប្រាណ៖ សិង្ហកំរចំណាយពេលពេញ១ថ្ងៃដោយមិនបានហាត់ប្រាណណាស់ ទោះជាកំលាំងគេមានការថយចុះយ៉ាងណាក៏ដោយ។ ហ្វូងចៀមមិនដែលចាប់អារម្មណ៍រឿងហាត់ប្រាញទ្បើយ។
៨) អនុវត្តតាមគោលបំណងរបស់ពួកគេ៖ សិង្ហមិនចង់ធ្វើការដើម្បីអ្នកណាម្នាក់ទ្បើយ។ គ្រប់គ្នាតែងតែមានការដង្ហោយហៅរបស់ខ្លួនឯង។ ហ្វូងចៀមនឹងរន្ធត់ញាប់ញ័រ។ សិង្ហដើរតាមក្តីសុបិន្តខ្លួនឯង ទោះបីជាគេដឹងថាត្រូវបរាជ័យក៏ដោយ។
៩) ពួកគេបង្ហាញថាហេតុអ្វីគេជាសត្វធំ៖ គ្រប់គ្នាតែងចង់ក្លាយជាសត្វធំ។ ខណះពេលគ្រប់គ្នាមានសេចក្តីភ័យខ្លាច សិង្ហព្យាយាមពង្រីកខ្លួនឯងកាន់តែធំ។
១០) បន្លាចខ្លួនឯង៖ សិង្ហមានកិច្ចការ១ប្រចាំថ្ងៃដែលបន្លាចពួកគេ។ សិង្ហដឹងថា ប្រសិនបើចង់រីកចំរើន ត្រូវចាកចេញពីកន្លែងសុវត្ថិភាព។ ខណះពេលហ្វូងចៀមស្នាក់នៅកន្លែងស្កប់ស្កល់ សិង្ហបែរជាបន្លាចខ្លួនឯង។
ប្រភព៖ addicted2success
No comments:
Post a Comment
ការអោយមតិរបស់អ្នក