13 February 2017

មតិ​ខ្លះ​បាន​លើកឡើង​ថា​ការ​រួមភេទញឹកញាប់ មិន​សូវ​ជា​ល្អ​ចំពោះ​នារី​ឡើយ។ តែ​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​លើកឡើង​ផ្ទុយ​ស្រឡះ​លើ​មតិ​នោះ​ថា ការ​រួម​ភេទ​រាល់ថ្ងៃ​ជួយ​ឲ្យ​មនុស្ស​ស្រី​ទទួល​បាន​ប្រយោជន៍​ហួស​ស្មាន​ទៅ​វិញ៖

១.​កាត់​បន្ថយ​ស្រ្តេស
​បើ​អ្នក​មាន​ភាព​តានតឹង​នៅ​កន្លែង​ធ្វើការ ឬ​អ្នក​កំពុង​ធុញទ្រាន់​នោះ ការ​រួម​រួមភេទ​នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​រីករាយ ស្រស់​ស្រាយ​ឡើង​វិញ។ ព្រោះ​ពេល​រួម​ភេទ​ រាងកាយ​បាន​​ផលិត​ ដូប៉ាមីន, អរម៉ូន endorphins និង​អុកស៊ីតូស៊ី​ ដើម្បី​​រួមគ្នា​ជួយ​កាត់​បន្ថយ​ស្ត្រេស។
២.បន្ថយ​សម្ពាធ​ឈាម
ការសិក្សា​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Paisley បាន​រក​ឃើញ​ថា​ការ​រួមភេទ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ហើយ​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ​ឡើង​វិញ។
៣.សិច​រាល់ថ្ងៃ​អាច​ជួយ​ដល់​សុខភាព​បេះដូង
ពេល​រួម​ភេទ​ធ្វើឲ្យ​រាងកាយ​អាច​​​ដុត​បំផ្លាញ​កាឡូរី​បាន​ ហើយ​វា​ថែម​ទាំង​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​សុខភាព​បេះដូង​ទៀត​ផង។
៤.ធ្វើឲ្យ​គេង​លក់​ស្រួល
ការ​រួម​ភេទ ប្រៀប​ដូច​ជា​ការ​ធ្វើ​លំហាត់​ប្រាណ ជួយ​ទប់ស្កាត់​ការ​គាំងបេះដូង និង​ធ្វើឲ្យ​គេង​លក់​ស្កប់ស្កល់។
៥.ការ​រួមភេទ​រាល់ថ្ងៃ​អាច​ជួយ​សម្រក​ទម្ងន់
អត្ថប្រយោជន៍​មួយ​នេះ​នឹង​ធ្វើឲ្យ​ស្ត្រី​ជាច្រើនពេញចិត្ត។ ពេល​រួមភេទ​រាងកាយ​មាន​ចលនា​ដូច​ហាត់​ប្រាណ ទើប​​ជួយ​ឲ្យ​​រូបរាង​ស្រី​ៗ​កាន់តែ​ស្រស់​ស្អាត។
៦.ជួយ​ឲ្យ​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ
នៅ​ក្នុង​សៀវភៅ Secrets of the Superyoung របស់​អ្នក​ស្រាវជ្រាវ​ស្កុតឡែន​លោក David បាន​ឲ្យ​ដឹង​ថា​ការ​រួមភេទ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ធ្វើឲ្យ​ស្រី​ៗ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ។

No comments:

Post a Comment

ការអោយមតិរបស់អ្នក