និងមានប្រយោជន៍យ៉ាងច្រើនដល់សុខភាព
ជួយចែកគ្នាដឹងផង
១. ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២
ម្រះអាចកាត់បន្ថយជាតិស្ករក្នុងឈាម ដោយបង្កើនការរំលាយសារជាតិគ្លុយកូស។ ព្យាយាមទទួលទានម្រះជាអាហារ ឬយកទៅកិនធ្វើជាភេសជ្ជៈនឹងរឹតតែមានប្រសិទ្ធភាពខ្ពស់ ចំពោះការព្យាបាលជំងឺទឹកនោមផ្អែម។
២. រំលាយគ្រួសក្នុងតម្រងនោម
ម្រះជាប្រភេទបន្លែម្យ៉ាង ដែលអាចមានប្រយោជន៍ជួយរំលាយគ្រោះទាំងនោះបាន មុនពេលវាឈានទៅរកភាពធ្ងន់ធ្ងរ ព្រោះវាអាចជួយកាត់បន្ថយជាតិអាស៊ីដកម្រិតខ្ពស់។
៣. កាត់បន្ថយជាតិខ្លាញ់
ម្រះអាចកាត់បន្ថយជាតិខ្លាញ់ សម្រាប់អ្នកលើសទម្ងន់ផងដែរ។ មានជាតិខ្លាញ់ខ្ពស់ អាចបង្កើនហានិភ័យគាំងបេះដូង លើសឈាម ដូចនេះគួរព្យាយាមកាត់បន្ថយខ្លាញ់តាមរយៈបន្លែធម្មជាតិ។
៤. ជួយព្យាបាលជំងឺមហារីកលំពែង
ម្រះអាចជួយព្យាបាលជំងឺមហារីកលំពែង ប៉ុន្តែនេះគឺជារឿងពិត។ ម្រះអាចកាត់បន្ថយជាតិគ្លុយកូស ដែលជាភ្នាក់ងារបង្កើតកោសិកាមហារីកលំពែងយ៉ាងមានប្រសិទ្ធភាព។
៥. អត្ថប្រយោជន៍ចំពោះស្បែក
ទទួលទានអាហារ ឬភេសជ្ជៈដែលចម្រាញ់ចេញពីម្រះ នឹងអាចធ្វើឲ្យស្បែកកាន់តែមានសុខភាពល្អ។ ម្រះមានសារជាតិប្រឆាំង មុន រោគសើស្បែក និងប្រឆាំងជាមួយមេរោគពងបែកទាំងឡាយ។
៦. សម្រកទម្ងន់
បើប្រៀបធៀបជាមួយបន្លែដទៃ ម្រះមានសារជាតិកាឡូរីទាបបំផុត។ ម្រះជួយសម្រកទម្ងន់មែនពិត ប៉ុន្តែវាក៏មានសារជាតិបំប៉នរាងកាយខ្ពស់ផងដែរ។
៧. ប៉ូវថ្លើម
អត្ថប្រយោជន៍ស្ទើរនឹកស្មានមិនដល់មួយទៀតនោះ គឺម្រះអាចជួយប៉ូវថ្លើមដែលជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយ។ លើសពីនេះ វាអាចជួយជំរុញតួនាទីរបស់ថង់ប្រមាត់ និងការពារជំងឺរលាកថ្លើម។
៨. ប្រភពវីតាមីន K
វីតាមីន K អាចជំនួយដល់សុខភាពឆ្អឹង បង្កកឈាមបានលឿន ព្រមទាំងប្រឆាំងនឹងការរលាក។
៩. ញាំមុនអាហារពេលព្រឹក មិនត្រឹមតែព្យាបាលជម្ងឺខាងលើទេ ជាពិសេសសំរាបើស្ត្រីធ្លាក់ស គឺពិសេស និងមានប្រសិទ្ធភាពណាស់។
១០. ពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ
ទទួលទានម្រះ មិនត្រឹមតែអាចជួយព្យាបាលជំងឺជាច្រើនប្រភេទទេ វាថែមទាំងពង្រឹងប្រព័ន្ធការពាររាងកាយ ពីជំងឺនានាដូចជា ក្អក គ្រុន ផ្ដាសាយជាដើម។
* វិធីធ្វើ៖
- រកម្រះស្រស់មួយផ្លែ និងក្រូចឆ្មាកន្លះផ្លែ ហើយបើចង់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងគួរបន្ថែមម្សៅរមៀតបន្តិច។
- លាងផ្លែម្រះឲ្យស្អាត កោសយកគ្រាប់ចេញ និងចិតសម្បកក្រៅបន្តិច។ ប្រសិនបើវាស្រស់ល្អ អាចរក្សាទុកសំបកក៏បាន ព្រោះមានគុណប្រយោជន៍ដូចគ្នា។
- ចិតម្រះជាចំណិតតូចៗ រួចរោយអំបិលបន្តិច និងម្សៅរមៀតពីលើ។ រក្សាទុកចោលមួយស្របក់ បន្ទាប់មកច្របាច់យកជាតិល្វីងចេញ។
- ក្រោយពីច្របាច់អស់ជាតិទឹកហើយ យកម្រះទាំងអស់ទៅក្រឡុកនៅក្នុងម៉ាស៊ីនកិនទឹកផ្លែឈើដោយលាយជាមួយទឹកបន្តិចតាមចំណង់ចំណូលចិត្ត។
- អាចត្រងយកកាកចេញប្រសិនបើអ្នកគិតថាពិបាកផឹក បន្ទាប់មកច្របាច់ក្រូចឆ្មារដាក់ ដើម្បីឲ្យមានរសជាតិមុតងាយស្រួលលេប។
ទឹកម្រះមិនមែនជាភេសជ្ជដែលមានឱជារសឆ្ងាញ់នោះទេ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ជាពិសេសសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមតែម្ដង។ ទោះបែបនេះក្ដី អ្នកមិនគួរទទួលទានម្រះលើសពី ២ផ្លែក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបណ្ដាលឲ្យឈឺពោះ មិនស្រួលក្នុងខ្លួនជាដើម៕
អត្ថបទដកស្រង់៖ Sabay