ពិតជាទំនងណាស់! វិធីងាយៗដែលអាចរកចំណូលបានហើយចំណាអស់តិច
+ បច្ចេកទេសចិញ្ចឹមកង្កែបក្នុងសំបកកង់ឡានជួយចែករំលែកបន្តឲ្យកសិករយើងបានរៀនធ្វើផង
អត្ថបទដោយ៖ អ៊ាង សុផល្លែត
- សំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល
- សំបកកង់ឡានដំរីទឹក ឬកុងទេន័រ ចិញ្ចឹមបាន៥០ក្បាល
- ទំហំសំបកកង់ឡានដែលមានកង់៦ ចិញ្ចឹមបាន ៣០ក្បាល
- សំបកកង់ឡានធម្មតាដែលមានកង់ ៤ ចិញ្ចឹមបាន ២០ក្បាល។
* វិធីធ្វើកន្លែងចិញ្ចឹម៖
- រកកន្លែងចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
- បាតរបស់វាយើងអាចចាក់ស៊ីម៉ងត៍ធ្វើជារាងបាតខ្ទះ និងចោះដាក់បំពង់សម្រាប់បង្ហូរទឹកចេញ
- យកកង់ឡានមកដាក់ជាថ្នាក់ (ចំនួន ៣ កង់ឡាន) ដាក់ថ្មតូចៗនៅបាតវាខ្លះ រួចដាក់ទឹកនៅតាមថ្នក់កង់ឡាននីមួយៗ និងបាតរបស់វា
- យកកូនពូជកង្កែមមកចិញ្ចឹម រួចយកកញ្ច្រែងមកគ្របពីលើ ដើម្បីកុំឲ្យកង្កែបលោតចេញ។
* ការថែទាំ៖
- សម្អាតខាងក្នុងកង់ឡានឲ្យបានញឹកញាប់ ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន។
- ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង ឲ្យវាស៊ី១ថ្ងៃ៣ដង ដោយដាក់នៅបាត និងថ្នក់កង់ឡានដែលវានៅ។
- ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេលយប់ដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា។
- រយៈពេលនៃការចិញ្ចឹម ប្រហែល២ខែកន្លះ អាចប្រមូលផលបានហើយ។