23 January 2017
ឃើញខ្ទឹមសដុះពន្លកសូមកុំបោះវាចោលទៀត វាជាឱសថដ៏អស្ចារ្យ!
ឃើញខ្ទឹមសដុះពន្លកសូមកុំបោះវាចោលទៀត វាជាឱសថដ៏អស្ចារ្យ!
☞☞ អាចឲ្យយើងជៀសផុតពីជំងឺមហារីកកាចសាហាវ១៤ប្រភេទឯណោះ!
ជួយស៊ែរចែកគ្នាដឹងផង
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
ពន្លកខ្ទឹមសដែលបានដុះចេញក្នុងកំឡុងរយៈពេល ៥ទៅ១០ថ្ងៃ គឺពិតជាមានបរិមាណប្រឆាំងអុកស៊ីតកម្មខ្លាំងជាងគេបំផុត ដើម្បីការពារដើមរបស់វា។
- ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ
- ផ្តល់នូវការការពារការស្ទះសរសៃឈាមបេះដូង
- មានសមត្ថភាពក្នុងការជួយទប់ស្កាត់ជំងឺមហារីក១៤ប្រភេទ
- មានប្រសិទ្ធិភាពការពារបាក់តេរី, ផ្សិត, មេរោគ, ប៉ារ៉ាស៊ីតដោយគ្មានជាតិពុលណាមួយដល់រាង្គកាយឡើយ។
ការសិក្សាថ្មីមួយបានបង្ហាញថាពន្លកខ្ទឹមស មានអុកស៊ីដកម្មដែលមានលក្ខណៈសម្បត្តិយ៉ាងច្រើន។ ការស្រាវជ្រាវនេះបានបញ្ជាក់ថានៅពេលដែលពន្លកខ្ទឹមសប្រែជាបៃតង បន្ទាប់មកវាបង្កើតសមាសធាតុជាច្រើនបន្ថែមទៀតសម្រាប់ការការពារដើមរបស់វា។ ពន្លកនេះបង្កើនប្រព័ន្ធការពារខ្លាំងដើម្បីទប់ទល់ការវាយប្រហារពីបាក់តេរី មេរោគ និងសត្វល្អិតក្នុងអំឡុងពេលដំណុះ។
** វិធីប្រើ គឺយើងអាចយកខ្ទឹមសដែលមានដុះពន្លកនេះយកទៅជាគ្រឿងផ្សំហូបឆៅ១កំពិសជាប្រចាំថ្ងៃ ឬចំអិនអាហារ និងការទទួលទានទូទៅជំនួសខ្ទឹមសធម្មទា ព្រោះវាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងជួយការពារទប់ស្កាត់ពីជំងឺមហារីកយ៉ាងមានប្រសិទ្ធិភាពផងដែរ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។