16 January 2017
គន្លឹះគ្រប់យ៉ាងក្នុងដំណើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង
គន្លឹះគ្រប់យ៉ាងក្នុងដំណើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង មិនអាចត្រូវបានគិតឃើញដោយកម្រិតនៃខួរក្បាលដូចគ្នានោះឡើយ។ យើងគ្រប់គ្នាទោះជាបានរៀនខ្ពស់ឬមិនខ្ពស់ ក៏នៅតែអាចអភិវឌ្ឍសមត្ថភាពបុគ្គលិកលក្ខណៈរបស់ខ្លួន អោយដើរឆ្ពោះទៅរកភាពជោគជ័យបានដែរ។ រាល់ការធ្វើដែលបានជោគជ័យ សំខាន់បំផុតគឺទំនុកចិត្ត ប៉ុន្តែទំនុកចិត្តមិនដែលកើតប្រាស់ចាកការពិចារណា ប្រកបដោយហេតុផលឡើយ។ ហើយសមត្ថភាពនៃចំណេះដឹង និង ទស្សនះវិស័យ គឺជាមូលដ្ថានគ្រឹះ រុញសកម្មភាពរបស់យើង អោយកើតចេញជាលទ្ទផលជាក់ស្តែង។ ប្រសិនបើអ្នករៀនតែអ្វីដែលងាយស្រួល សួរថាតើអាចទៅរួចទេ ដែលអ្នកចង់យកវាទៅប្រើនៅក្នុងជីវិត ដែលប្រកបដោយរឿងជ្រៅៗនោះ? តម្លៃនៃការចេះដឹងរបស់យើង គឺនៅត្រង់ភាពជាក់ស្តែង ដែលយើងធ្វើបាន។