20 February 2022

សៀវភៅចាស់តែអត្ថបទល្អ


សៀវភៅចាស់មួយក្បាលធ្លាប់បានយកមកអានសិក្សាហើយទួលបានរឿងរ៉ាវល្អៗជាច្រើនសម្រាប់ជាបទពិសោធន៍សុភមង្គលជិវិត តែគួរអោយស្ដាយវាជាសៀវភៅដែលមានម្ចាស់ គ្រាន់តែគេភ្លេចចោល  ហើយម្ចាស់គេក៏បានសូមយកទៅវិញ សៀវភៅបានត្រឹមផ្ដល់មេរៀនល្អអោយយើង សល់ប៉ុន្មានគឺយើងអ្នកសម្រេចចិត្តខ្លួនឯងថាត្រូវធ្វើយ៉ាងណាបន្ត មេរៀនក្នុងសៀវភៅត្រូវបានថតទុកយ៉ាងល្អទុកយកមកមើលពេលដែលអប្សុក...។

12 February 2022

𝔼𝕥𝕙𝕖 𝕛𝕠𝕦𝕣𝕟𝕖𝕪 𝕒𝕟𝕕 𝕥𝕣𝕪 𝕥𝕠 𝕘𝕖𝕥 𝕓𝕖𝕥𝕥𝕖𝕣 𝕖𝕧𝕖𝕣𝕪 𝕕𝕒𝕪. 𝔻𝕠𝕟'𝕥 𝕝𝕠𝕤𝕖 𝕥𝕙𝕖 𝕙𝕒𝕣𝕕 𝕨𝕠𝕣𝕜 𝕒𝕟𝕕 𝕝𝕠𝕧𝕖 𝕗𝕠𝕣 𝕨𝕙𝕒𝕥 𝕨𝕖 𝕕𝕠. 𝔾𝕠𝕠𝕕 𝕄𝕠𝕣𝕟𝕚

12 November 2021

នៅសល់តែអនុស្សាវរីយ៍ល្អៗ


 ស្នេហាវាជារឿងនិទានដែលមនុស្សពីរនាក់រួមគ្នាសាងឡើងមក មិនថាត្រូវចប់យ៉ាងដូចម្ដេច យ៉ាងហោចណាស់ក៏មានរឿងរ៉ាវអោយចាំបានថាគ្រាមួយនៅក្នុងបេះដូងនេះ នៅមានស្នេហាដែលស្រស់ស្អាតបានកើតឡើង ។ អរគុណអូនដែលបានចូលមកក្នុងបេះដូង ខ្ញុំនឹងកត់ត្រាអ្នកទុករាល់អ្វីៗដែលអ្នកផ្ដល់អោយ អរគុណអ្នកដែលធ្វើរអោយខ្ញុំបានស្គាល់ទំហុំនៃក្ដីស្រលាញ់រវាងមនុស្សពីរនាក់ថាពិតជាស្រស់ស្អាតដែលអាចអោយខ្ញុំសរសេរវានៅក្នុងប្លុកនេះបាន  អតីតកាលរបស់របស់អ្នកទាំងពីរវាអាចជូរចត់ច្រើននឹងរឿងគូរជិវិត តែការស្ដាប់ការអាចទទួលយកបានដោយក្ដីស្រលាញ់នៅពេលបច្ចុប្បន្ន វាអាចអោយយើងមើលរំលងអតីតកាលបាន សំខាន់ការចាប់ផ្ដើមថ្មីពីថ្ងៃនេះទៅខាងមុខ អ្នកទាំងពីរអាចយល់ពីរចិត្តគ្នាទៅវិញទៅមក មិនលាក់បាំង [...]។

10 May 2021

ខួប១១ឆ្នាំ ចូលរួមជាមួយ Google

 
ខែ៥-២០១០ ខែ៥-២០២១ គឺជាខួប ១១ឆ្នាំ ដែលបានចូលរួមជាមួយប្លុករបស់ ហ្គូហ្គលទីនេះគឺជាកន្លែងដែលខ្ញុំចូលចិត្តសរសេររឿងរ៉ាវមួយចំនួនដែលខ្ញុំធ្លាប់បានជួប បានដឹង ហើយកត់ត្រាទុក។ សួរថាបានចំណូលពីវាទេ? គឺអាចថាអត់ទេព្រោះមិនផ្ចឹតផ្ចង់ក្នុងការស្វែងរកប្រាក់ចំណេញ តែនៅបន្តដំណើរទៅទៀតជាមួយវាព្រោះទុកគ្រាន់សរសេរពីនេះពីនោះ ទុកជាអនុស្សាវរី ។ យ៉ាងហោចណាស់ក៏អាចក្លាយជាផ្នែកមួយរបស់ Google local guide ធ្វើដំណើរជុំវិញកម្ពុជានិងរមណីយដ្ឋានផ្សេងក្នុងស្រុក ចែករំលែកបទពិសោធន៍នៃដំណើរកម្សាន្ត ទៅកាន់អ្នកទេសចរផ្សេងទៀត..អរគុណ 404k អ្នកទស្សនា។

28 April 2021

ផ្លូវឆ្ពោះទៅមុខ

 


សូមកុំខ្លាចក្នុងការឈានជើងដើរ និងផ្លាស់ប្ដូរ ព្រោះពិភពលោកខាងក្រៅនៅរង់ចាំទទួលស្វាគមន៍យើងគ្រប់ ពេលវេលា ។ យើងត្រូវការដើរទៅមុខ នឹងរៀនអ្វីដែលថ្មី ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្តទៀត យើងជឿជាក់លើខ្លួនឯង អ្វីៗក៏អាចទៅរួចដែរ ។

19 November 2020

កម្លាំងចិត្តដែលត្រូវតែតស៊ូបន្ត

នៅក្នុងស្ថានភាពដ៏លំបាកនេះ យើងនឹងបន្តធ្វើដំណើរទៅមុខទាំងអស់គ្នា មិនបោះបង់ សង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងវិញទៅចុះព្យាយាមខំធ្វើវាអស់ពីលិទ្ធភាពហើយ សូម្បីតែពេលវេលាសម្រាប់បេះដូងខ្លួនឯង សម្រាប់គ្រួសារ ក៏លែងមានហើយ (បងវីត-19) ។

បានចូលប្រឡូក ហើយឆ្លងកាត់នៅក្នុងស្ថានភាពមួយដែលគ្រប់គ្នាលំបាក តែយើងក៏អាចនៅតែបន្តឈរជើងបាននេះហើយដែលជាមោទនភាព នឹងជាកម្លាំងចិត្តដែលត្រូវតែតស៊ូបន្ត[...] អរគុណបញ្ហា អរគុណស្ថានភាព អរគុណការងារ ដែលបង្រៀន ហើយបង្កើតជាបទពិសោធន៍ល្អ អោយបានស្គាល់ គ្មាននរណាចូលចិត្តស្ថានភាពលំបាកទេ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំបែរជាយល់ថារឿងលំបាកជាទុនដ៏សំខាន់សម្រាប់ជីវិត។